ព័ត៌មាន
កិច្ចប្រជុំ​ទ្វេភាគី​ រវាង​ ធនាគារជាតិ​នៃ​កម្ពុជា​ និង​ធនាគារកណ្ដាល​ឡាវ​
០៧ ធ្នូ ២០១៥

កាលពី​ព្រឹក​ថ្ងៃ​ទី​៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ នេះ​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​ធនាគារកណ្តាល​ឡាវ​ ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌មាន​និង​បទ​ពិសោធន៍​ទាក់ទង​ នឹង​វឌ្ឍនភាព​វិស័យសេដ្ឋកិច្ច​និង​ធនាគារ​ សំដៅ​បន្ត​រឹតចំណង​ជា​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​ជា​ប្រពៃណី​ ក្រោម​អនុស្សា​រណៈ​យោគយល់​របស់​ធនាគារកណ្តាល​ទាំង​ពីរ​ ។​

នា​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ និង​ថ្នាក់ដឹកនាំ​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​ធនាគារកណ្តាល​ឡាវ​ ដែល​ដឹកនាំ​ដោយ​ ឯកឧត្តម​ Somphao​ Phaysith​ ទេសាភិបាល​ធនាគារកណ្តាល​ឡាវ​ ។​ ភាគី​ទាំង​ពីរ​បាន​បញ្ចប់​កិច្ចប្រជុំ​ប្រកបដោយ​ជោគជ័យ​ ក្រោម​បរិយាកាស​សប្បាយ​រីករាយ​ ភាតរភាព​ និង​ស្និទ្ធស្នាល​បំផុត​ និង​បាន​ប្តេជ្ញា​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត​ ។​