ព័ត៌មាន
ក្រុមជំនាញការធនាគារអភិវឌ្ឍន៍អាស៊ីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅធនាគារជាតិនៃកម្ពុជា
១៨ ធ្នូ ២០១៥
១៨ ធ្នូ ២០១៥
កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតិឱ្យក្រុមជំនាញការធនាគារអភិវឌ្ឍន៍អាស៊ី ចូលជួបសម្តែងការគួរសម និងជម្រាបជូនពីវឌ្ឍនភាពនៃការងារធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១១-២០២០ ឱ្យទៅជាយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ របស់រាជរដ្ឋាភិបាល ។