ព័ត៌មាន
ពិធី​សម្ពោធ​ផ្លូវការ​ “​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០១១-២០២០”​ នៅ​សណ្ឋាគារ​ ឡឺ​រ៉ូ​យ៉ា​ល់​
០៦ កក្កដា ២០១២

កាលពី​ល្ងាច​ថ្ងៃ​ទី​៦​ ខែកក្កដា​ ឆ្នាំ​២០១២​ ឯកឧត្តម​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ផ្លូវការ​ “​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០១១-២០២០”​ ក្រោម​អធិបតី​ ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ គាត​ ឈ​ន់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ជា​ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់​។​