ព័ត៌មាន
ទស្សនកិច្ច​របស់​ឯកឧត្តម​ Vladimir​ Tomsik​ ទេសាភិបាល​រង​ធនាគារកណ្តាល​សាធារណរដ្ឋ​ឆែក​
០៦ មករា ២០១៦

កាលពី​ព្រឹក​ថ្ងៃ​ទី​៦​ ខែមករា​ ឆ្នាំ​២០១៦​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​ ឯកឧត្តម​ Vladimir​ Tomsik​ ទេសាភិបាល​រង​ធនាគារកណ្តាល​សាធារណរដ្ឋ​ឆែក​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ពី​ថ្ងៃ​ទី​៥-១០​ ខែមករា​ ឆ្នាំ​២០១៦​ ។​ បន្ទាប់​ពី​ការ​សម្ដែង​ការ​គួរសម​ ឯកឧត្តម​ Vladimir​ Tomsik​ ក៏​បាន​ធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទ​៖​ ១/-​ការ​អភិវឌ្ឍ​ម៉ាក្រូសេដ្ឋកិច្ច​នៅ​សាធារណរដ្ឋ​ឆែក​ និង​តំបន់​អឺ​រ៉ូ​ និង​២/-​ តួនាទី​ ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ទីផ្សារ​កំពុង​ងើបឡើង​ ពិសោធន៍​នៃ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណរដ្ឋ​ឆែក​ ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ ជូន​ដល់​មន្ត្រី​ជំនាញ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ។​ ទស្សនកិច្ច​នេះ​គឺជា​លើក​ទី​១​ហើយ​ ដែល​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ធនាគារកណ្ដាល​សាធារណរដ្ឋ​ឆែក​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ ក្រោយ​ពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ធនាគារកណ្ដាល​ទាំង​ពីរ​ចាប់ពី​ឆ្នាំ​២០១១​ មក​ ។​ គួរ​បញ្ជាក់​ថា​ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ធនាគារកណ្ដាល​ទាំង​ពីរ​ ធនាគារកណ្ដាល​សាធារណរដ្ឋ​ឆែក​បាន​ចូលរួម​ចំណែក​អភិវឌ្ឍ​ធនធានមនុស្ស​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ក្រោម​រូបភាព​ជា​ការ​អញ្ជើញ​មន្ត្រី​ជំនាញ​ឱ្យទៅ​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នានា​ ដែល​រៀបចំ​ដោយ​ធនាគារកណ្ដាល​សាធារណរដ្ឋ​ឆែក​ និង​ពង្រឹង​ទំនាក់ទំនង​រវាង​ធនាគារកណ្តាល​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត​ ។​