ព័ត៌មាន
លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​ធនាគារជាតិ​នៃ​កម្ពុជា​ធ្វើ​បទ​អន្តរាគមន៍​ ក្នុង​ពិធី​បើក​សន្និបាត​ បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៥​ និង​ទិស​ដៅ​អនុវត្ត​ការងារ​ ឆ្នាំ​២០១៦​ របស់​ ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម
០១ កុម្ភៈ ២០១៦

​នៅ​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ ចូលរួម​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៥​ និង​ ទិស​ដៅ​អនុវត្ត​ការងារ​ ឆ្នាំ​២០១៦​ របស់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ ។​ ក្នុង​ពិធី​នោះ​ លោក​ជំទាវ​បាន​ចូលរួម​ធ្វើ​ បទ​អន្តរាគមន៍​លើ​ ប្រធានបទ​ស្តី​ពី​ “​ហិរញ្ញប្បទាន​ចំពោះ​ សហគ្រាស​ធុន​តូច​និង​មធ្យម​”​ ដែល​ ប្រធានបទ​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​បរិការណ៍​ដែល​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ កំពុង​បោះ​ជំហាន​ ទៅ​រក​វឌ្ឍនភាព​ រីក​ចម្រើន​ជា​បន្តបន្ទាប់​ ។​