ព័ត៌មាន
ក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនៅធនាគារជាតិនៃកម្ពុជា
១៧ កុម្ភៈ ២០១៦
១៧ កុម្ភៈ ២០១៦
កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឱ្យលោកស្រី Sonali Jain-Chandra ប្រធានក្រុមបេសកកម្ម និងជាអនុប្រធានការិយាល័យនៃនាយកដ្ឋានអាស៊ីប៉ាស៊ីហិ្វករបស់ IMF ចូលជួបសម្តែងការគួរសម និងដើម្បីពិភាក្សានិងតាមដានស្ថានភាពសេដ្ឋកិច្ចនិងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី ១៧-២៤ ខែកុម្ភៈ ឆ្នាំ២០១៦។