ព័ត៌មាន
ការ​ពុំ​ព្រម​ទូទាត់​រូបិយ​វត្ថុ​ដែល​មាន​តម្លៃ​នីត្យានុកូល​ នឹង​ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ ១០០​ដង​នៃ​ទឹកប្រាក់​ដែល​ពុំ​ព្រម​ទូទាត់​
១៧ កុម្ភៈ ២០១៦

ដូចមានចែងក្នុងមាត្រាទី៤៣ និង ៦៤ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិ នៃកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/២៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ “ក្នុងពេលដែលមិនបានដកចេញពីចរាចរទេនោះ ក្រដាសប្រាក់[...]ដែលបោះផ្សាយដោយធនាគារកណ្តាល គឺជារូបិយវត្ថុមានតម្លៃនីត្យានុកូលក្នុងព្រះរាជាណាចក្រកម្ពុជា និងមានតេជានុភាពធ្វើសេរីកាគ្មានព្រំដែន[...]។” “ជនណាពុំព្រមទូទាត់រូបិយវត្ថុដែលមានតម្លៃនីត្យានុកូលនិងមានតេជានុភាពធ្វើសេរីកាលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង ១០០ដងនៃទឹកប្រាក់ដែលពុំព្រមទូទាត់នោះ ។”