ព័ត៌មាន
សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​សន្និសីទ​ជាតិ​ស្តី​ពី ​ការ​អភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា
២៤ កុម្ភៈ ២០១៦

ធនាគារជាតិនៃកម្ពុជានឹងរៀបចំសន្និសីទជាតិស្តីពី ការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរំឭកខួប ១០ឆ្នាំ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសថា “ឆ្នាំ២០០៦ជាឆ្នាំមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” ក្នុងអំឡុងពេលនៃ សន្និសីទជាតិ ស្តីពីមីក្រូហិរញ្ញវត្ថុ កាលពីថ្ងៃទី១១-១៣ ខែមករា ឆ្នាំ២០០៦ កន្លងមកនេះ និងដើម្បី ផ្សព្វផ្សាយសមិទ្ធផលដែលសម្រេចបាននារយៈពេលកន្លងមក និងទាក់ទាញការចាប់អារម្មណ៍បន្ថែម ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ អំពីសារៈសំខាន់ អត្ថប្រយោជន៍ និងតួនាទីរបស់វិស័យមីក្រូហិរញ្ញវត្ថុ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រដែលជាយុទ្ធសាស្រ្តមួយរបស់ រាជរដ្ឋាភិបាល ។