ព័ត៌មាន
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុជួបរាយការណ៍ជូនពីលទ្ធផលនៃបេសកកម្ម ដែលបានបំពេញចាប់ពីថ្ងៃទី ៣-១៦ ខែមីនា ឆ្នាំ២០១៦
១៦ មីនា ២០១៦
១៦ មីនា ២០១៦
កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុជួបរាយការណ៍ជូនពីលទ្ធផលនៃបេសកកម្ម ដែលបានបំពេញចាប់ពីថ្ងៃទី ៣-១៦ ខែមីនា ឆ្នាំ២០១៦ ។ ក្រុមបេសកកម្ម បានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃការថែរក្សាស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា និងបានជួយពង្រឹងសមត្ថភាពមន្ត្រីជំនាញធនាគារជាតិនៃកម្ពុជាក្នុងការវិភាគ និងតាមដានហានិភ័យចំពោះស្ថិរភាពហិរញ្ញវត្ថុ ក្នុងគោលដៅរួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ។ ធនាគារជាតិនៃកម្ពុជាបានបង្កើត គណៈកម្មាធិការស្ថិរភាពហិរញ្ញវត្ថុ និងក្រុមការងារស្ថិរភាពតាំងពីឆ្នាំ២០១១ ដើម្បីវិភាគ និងតាមដានហានិភ័យនានាទាំងក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះស្ថិរភាពហិរញ្ញវត្ថុ ។