ព័ត៌មាន
កិច្ចប្រជុំប្រចាំនិទាឃរដូវឆ្នាំ២០១៦ របស់មូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភពលោក
១៩ មេសា ២០១៦

កាលពីថ្ងៃទី១៥-១៧ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ទៅចូលរួមកិច្ចប្រជុំប្រចាំនិទាឃរដូវឆ្នាំ២០១៦ នៃ មូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភពលោក ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាអំពី ទស្សនវិស័យសេដ្ឋកិច្ចតំបន់និងពិភពលោក បញ្ហាប្រឈម និងគោលនយោបាយដោះស្រាយចម្បងនានាសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសជាសមាជិករបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ។