ព័ត៌មាន
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្មវិធី ភាពជាដៃគូផ្តល់ចំណេះដឹងរវាង ធនាគារជាតិនៃកម្ពុជា ជាមួយធនាគារកណ្តាលកូរ៉េ
១១ ឧសភា ២០១៦
១១ ឧសភា ២០១៦
នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ធនាគារជាតិនៃកម្ពុជាបានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្មវិធីភាពជាដៃគូផ្តល់ចំណេះដឹងជាមួយធនាគារកណ្តាលកូរ៉េ ក្រោមអធិបតីភាព លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា ។ ចូលរួមក្នុងកម្មវិធីនេះ មានថ្នាក់ដឹកនាំនិងមន្ត្រីជំនាញរបស់ធនាគារជាតិនៃកម្ពុជា គណៈប្រតិភូមកពីធនាគារកណ្តាលកូរ៉េ និងសាកលវិទ្យាល័យ Yonsei នៃប្រទេសកូរ៉េ ។ កម្មវិធីនេះជាជំនួយបច្ចេកទេសរបស់ធនាគារកណ្តាលកូរ៉េក្នុងការពង្រឹងសមត្ថភាពមន្រ្តីធនាគារជាតិនៃកម្ពុជាលើការវិភាគម៉ាក្រូសេដ្ឋកិច្ច និងការព្យាករណ៍អតិផរណា ។