ព័ត៌មាន
ពិធីបុណ្យ​បញ្ចុះ​បឋមសិលា​ និងចុះសួរសុខទុក្ខ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ សម្តេច​តេ​ជោ​ នៅ​វត្ត​បឹង​ល្វា​លើ​ ក្នុង​ឃុំ​បឹង​ល្វា​ ស្រុក​ស​ន្ទុ​ក​ ខេត្តកំពង់ធំ​
២៤ កក្កដា ២០១២

កាលពី​ថ្ងៃ​ទី​ ១៥​ ខែកក្កដា​ ឆ្នាំ​២០១២​នេះ​ ឯកឧត្តម​ ជា ចាន់តូ អគ្គទេសាភិបាល​ធនាគារជាតិ​ នៃ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីបុណ្យ​ប​ញ្ជុះ​បឋមសិលា​ ដើម្បី​សាងសង់​ព្រះ​វិហារ​មួយ​ នៅ​វត្ត​បឹង​ល្វា​លើ​ និង​បាន​អញ្ជើញ​ចុះ​ទៅ​សួរសុខទុក្ខ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ ដែល​បាន​ចុះ​ជួយ​វាស់​ដីធ្លី​ ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​បឹង​ល្វា​ ស្រុក​ស​ន្ទុ​ក​ ខេត្តកំពង់ធំ​ ។​