ព័ត៌មាន
អនុស្សរណៈ យោគយល់គ្នា រវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលប៉េរូ
៣១ ឧសភា ២០១៦
ចុចត្រង់នេះទាញយកឯកសារ
៣១ ឧសភា ២០១៦
ធនាគារជាតិនៃកម្ពុជានិងធនាគារកណ្តាលប៉េរូបានចុះអនុស្សរណៈយោគយល់គ្នា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ក្នុងគោលបំណងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមិត្តភាព និងកិច្ចសហការនាពេលអនាគត ។ កិច្ចសហប្រតិបត្តិការនេះនឹងត្រូវពង្រឹងតាមរយៈ ៖ ការផ្លាស់ប្តូរមន្ត្រីធ្វើទស្សនកិច្ចនិងបទពិសោធន៍ តាមរយៈសិក្ខាសាលានិងទស្សនកិច្ចសិក្សានៅក្នុងប្រទេសទាំងពីរ និង ការផ្លាស់ប្តូរព័ត៌មាននិងបទពិសោធន៍ទាក់ទងនឹងការរៀបចំគោលនយោបាយរូបិយវត្ថុ ការគ្រប់គ្រងការប្តូរប្រាក់ ការត្រួតពិនិត្យនិងបទប្បញ្ញត្តិធនាគារ ។