ព័ត៌មាន
ជំនួប​រវាង​ ឯកឧត្តម​ ទេសាភិបាល​ និង​ លោកស្រី​ Vilma​ Rosa​ Leon​ York
២០ កក្កដា ២០១៦

នៅ​ថ្ងៃ​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០១៦​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឲ្យ​ លោកស្រី​ Vilma​ Rosa​ Leon​ York​ ជំនាញការ​ផ្នែក​គម្រោង​ការពារ​អ្នក​ដាក់​ប្រាក់​បញ្ញើ​របស់​រតនាគារ​សហរដ្ឋអាមេរិក​ បាន​ចូល​ជួប​សម្តែង​ការ​គួរសម​និង​រាយការណ៍​ជូន​ពី​វឌ្ឍនភាព​ការងារ​នៃ​ការ​ជួយ​សិក្សា​ គម្រោង​បង្កើត​ប្រព័ន្ធ​ការពារ​អ្នក​ដាក់​ប្រាក់​បញ្ញើ​នៅ​កម្ពុជា​ ក្រោម​ជំនួយ​បច្ចេកទេស​របស់​រតនាគារ​សហរដ្ឋអាមេរិក​ ។​ ប្រព័ន្ធ​ការពារ​អ្នក​ដាក់​ប្រាក់​បញ្ញើ​មាន​គោលបំណង​ការពារ​អ្នក​ដាក់​ប្រាក់​បញ្ញើ​ និង​រួមចំណែក​ពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ​ ។​