ព័ត៌មាន
កិច្ចប្រជុំ​ថ្នាក់​ទេសាភិបាល​នៃ​សន្និសីទ​ស្តី​ពី​ “​ប្រទេស​បួន​ គោលដៅ​តែ​មួយ​”​ នៅ​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន​ ប្រទេស​មី​យ៉ា​ន​ម៉ា​
០១ សីហា ២០១៦

ចាប់ពី​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ដល់​ថ្ងៃ​ទី​១​ ខែសីហា​ ឆ្នាំ​២០១៦​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​ ទៅ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​ទេសាភិបាល​និង​កម្មវិធី​នានា​ នៃ​សន្និសីទ​ “​ប្រទេស​បួន​ គោលដៅ​តែ​មួយ​”​ ស្តី​ពី​ កា​រត​ភ្ជាប់​វិស័យ​ទេសចរណ៍​និង​ការ​ពង្រីក​សហ​ប្រ​តិ​ប្រតិបត្តិការ​ក្នុង​វិស័យ​ធនាគារ​ នៅ​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន​ ប្រទេស​មី​យ៉ា​ន​ម៉ា​ ដែល​មានការ​ចូលរួម​ដោយ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ និង​ទេសាភិបាល​ធនាគារកណ្តាល​នៃ​ប្រទេស​ទាំង​បួន​ (CLMV​ ៈ​ កម្ពុជា​ ឡាវ​ មី​យ៉ា​ន​ម៉ា​ និង​វៀតណាម​)​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​របស់​ថ្នាក់​ឧបនាយករដ្ឋមន្ត្រី​និង​អនុ​ប្រធានាធិបតី​របស់​ប្រទេស​ CLMV​ ។​ សន្និសីទ​នេះ​ មាន​គោលបំណង​ពង្រឹង​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ចំណោម​ប្រទេស​ CLMV​ ទាក់ទាញ​វិនិយោគ​ផ្ទាល់​បរទេស​ លើកកម្ពស់​ប្រទេស​ CLMV​ ជា​គោលដៅ​ដ៏​ទាក់ទាញ​តែ​មួយ​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​ធនាគារ​ ។​

​នៅ​ក្នុង​វិស័យ​ធនាគារ​ ទេសាភិបាល​ ធនាគារកណ្តាល​នៃ​ប្រទេស​ទាំង​បួន​ បាន​ឯកភាព​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ ដើម្បី​សម្រេច​បាន​វឌ្ឍនភាព​សំខាន់ៗ​ ក្រោម​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ និង​បាន​គាំទ្រ​ការ​បង្កើត​ “​ក្រុមការងារ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​និង​ការ​ផ្សា​ភ្ជាប់​ក្នុង​វិស័យ​ធនាគារ​ក្នុង​ចំណោម​ប្រទេស​ CLMV”​ ។​ លើស​ពី​នេះ​ ទេសាភិបាល​ CLMV​ ក៏​បាន​ឯកភាព​ពង្រឹង​បន្ថែម​ទៀត​លើ​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​ផ្នែក​ប្រតិបត្តិការ​រូបិយ​វត្ថុ​ ការ​ត្រួតពិនិត្យ​ធនាគារ​និង​បទ​ប្បញ្ញា​តិ្ត​ និង​សហប្រតិបត្តិការ​បច្ចេកទេស​នានា​ ។​