ព័ត៌មាន
ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឲ្យ​លោក​ Samiuela​ T.​ Tukuafu​ នាយក​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ ប្រចាំ​នៅ​កម្ពុជា​ចួ​ល​ជួប​ពិភាក្សា​ការងារ​
០២ សីហា ២០១៦

កាលពី​ព្រឹក​ថ្ងៃ​ទី​២​ ខែសីហា​ ឆ្នាំ​២០១៦​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឲ្យ​លោក​ Samiuela​ T.​ Tukuafu​ នាយក​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ ប្រចាំ​នៅ​កម្ពុជា​ បាន​ចូល​ជួប​ពិភាក្សា​ការងារ​ ។​ លោក​ Tukuafu​ បាន​ជម្រាប​ជូន​ឯកឧត្តម​ទេសាភិបាល​ពី​ការ​រៀបចំ​កម្មវិធី​អបអរសាទរ​ខួប​៥០​ឆ្នាំ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ និង​ឆ្លៀតឱកាស​នោះ​ដើម្បី​បង្ហាញ​ពី​ការ​ចូលរួម​ចំណែក​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ ក្នុង​ការ​គាំទ្រ​ការ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ដែល​នៅ​ក្នុង​នោះ​ ធនាគារជាតិ​នៃ​កម្ពុជា​មាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​ ADB​ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ ។​ ឯកឧត្តម​ទេសាភិបាល​បាន​សម្តែង​ការ​គាំទ្រ​ការ​រៀបចំ​កម្មវិធី​របស់​ ADB​ នេះ​និង​បាន​ថ្លែង​អំណរ​អគុណ​ ADB​ ដែល​បាន​ជួយ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​កម្ពុ​ុ​ជា​ឲ្យ​បាន​រឹង​មាំ​ ជា​ពិសេស​ការ​បង្កើត​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ន៏​វិស័យ​ហិរញ្ញវត្ថុ​ និង​បាន​ធ្វើ​បច្ចុប្បន្ន​កម្ម​យុទ្ធសាស្ត្រ​នេះ​ជា​បន្តបន្ទាប់​ ។​