ព័ត៌មាន
វេទិកា​កិច្ចប្រជុំ​កំពូល​ចិន​-​អាស៊ាន​លើក​ទី​ ៨​ ស្តី​ពី​ការ​អភិវឌ្ឍ​និង​កិច្ច​សហប្រតិបត្តិការ​ហិរញ្ញវត្ថុ​
១២ កញ្ញា ២០១៦

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី ៨ ស្តីពីការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ។ កម្មវត្ថុចម្បងនៃកិច្ចប្រជុំកំពូលនេះគឺដើម្បីពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការវិស័យហិរញ្ញវត្ថុរវាងចិននិងអាស៊ាន ដែលកំពុងបោះជំហានពីសម័យមាសទៅសម័យពេជ្រ ។ ផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកគាំទ្រអភិវឌ្ឍសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រក្នុងតំបន់ទាំងពីរ។ ដើម្បីរួមចំណែកក្នុងកិច្ចប្រជុំកំពូលនេះ ឯកឧត្តម ទេសាភិបាល ជា ចាន់តូ ត្រូវបានអញ្ជើញចូលរួមថ្លែងសុន្ទរកថា ដោយ ឯកឧត្តម បានសង្កត់ធ្ងន់ពីការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ជាពិសេស វិស័យធនាគារ ស្ថិរភាពហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា ។