ព័ត៌មាន
លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​ជា​សាក្សី​ក្នុង​ពិធី​សម្ភោ​ធ​ និង​ចុះហត្ថលេខា​លើ​គំនិត​ផ្តួចផ្តើម​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​កម្ពុជា​ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សមាគម​ធនាគារ​នៅ​កម្ពុជា​
១៩ កញ្ញា ២០១៦

កាលពី​ព្រឹក​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០១៦​ លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​ជា​សាក្សី​ក្នុង​ពិធី​សម្ភោ​ធ​ និង​ចុះហត្ថលេខា​លើ​គំនិត​ផ្តួចផ្តើម​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​កម្ពុជា​ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សមាគម​ធនាគារ​នៅ​កម្ពុជា​ ។​ នៅ​ក្នុង​ ពិធី​នោះ​ លោក​ជំទាវ​ បាន​អបអរសាទរ​ចំពោះ​សមាគម​ធនាគារ​ ដែល​មានគំនិត​ផ្តួចផ្តើម​ក្នុង​ការ​បញ្ចូល​គោលការណ៍​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​ ទៅ​ក្នុង​គោលនយោបាយ​និង​ការ​អនុវត្ត​របស់​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ ។​ ការ​ផ្តល់​ហិរញ្ញប្បទាន​ប្រកបដោយ​ក្រម​វិជ្ជាជីវៈ​និង​មាន​គោលការណ៍​ទទួលខុសត្រូវ​ខ្ពស់​ ចំពោះ​ផល​ប៉ះពាល់​ទៅ​លើ​សង្គម​និង​បរិស្ថាន​ មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ក្នុង​ការ​គាំទ្រ​សេដ្ឋកិច្ច​ប្រកប​ ដោយ​ចីរភាព​ សមភាព​ និង​ភាព​សុខដុម​ ។​