ព័ត៌មាន
នាយក​ប្រ​តិ​បត្ត​ធនាគារ​សាធារណ​ម៉ា​ឡេ​ស៊ី​ជួប​សម្តែង​ការ​គួរសម​ពិភាក្សា​ការងារ​ជាមួយ​ឯក​ឩ​ត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​
២០ កញ្ញា ២០១៦

​លោក​ តាន់​ ស្រ៊ី​ ដា​តូ​ ស្រ៊ី​ តៃ​អាង​លាវ​(Tan​ sri​ dato​ '​ sri​ Tay​ Ah​ Lek)​ នាយក​ប្រតិបត្តិ​ របស់​ធនាគារ​សាធារណៈ​ម៉ា​ឡេ​ស៊ី​បាន​អះអាង​ឲ្យ​ដឹង​ថា​ ខ្លួន​នឹង​ពិចារណា​លើក​ការ​ផ្ដល់​ឥណទាន​ឲ្យ​ទៅ​ក្រុមហ៊ុន​ស្រូវ​អង្ករ​ ពិសេស​រោង​ម៉ាស៊ីនកិនស្រូវ​នានា​របស់​កម្ពុជា​បន្ថែម​ទៀត​តាម​ស្ថានភាព​ជាក់ស្ដែង​ ។​

​ការ​អះអាង​ប្រកបដោយ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​របស់​លោកនាយក​ប្រតិបត្តិ​របស់​ធនាគារ​សាធារណៈ​ម៉ា​ឡេ​ស៊ី​ រូប​នេះ​បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​ ១៩​ កញ្ញា​ ម្សិលមិញ​នេះ​នៅ​ក្នុង​ឱកាស​ដែល​លោក​បានដឹង​នាំ​ក្រុមការងារ​របស់​ខ្លួន​ចូល​ជួប​សម្ដែង​ការ​គួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​ ឯកឧត្ដម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ ។​

​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ ជា​ ចាន់​តូ​ បាន​បញ្ជាក់​ឲ្យ​លោក​ តាន់​ស្រ៊ី​ តៃ​ អាង​ លាវ​(Tan​ sri​ Tay​ Ah​ Lek)​ បានដឹង​អំពី​ភាព​រីក​ច​ម្រើ​និង​ស្ថានភាព​នៃ​ការ​រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុ​ជានា​ពេល​កន្លង​មកនេះ​ ។​ ជាមួយ​នេះ​ដែរ​ឯកឧត្ដម​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ ក៏​បាន​បញ្ជាក់​អំពី​ស្ថានភាព​នៃ​សុខភាព​ដ៏​ល្អ​ក្នុង​វិស័យ​ធនាគារ​របស់​កម្ពុជា​ឲ្យ​បាន​ដឹងផង​ដែរ​៕​