ព័ត៌មាន
អបអរសាទរពិធីបិទវគ្គគូលែនលើកទី៤ ស្តីពី ភាពជាអ្នកដឹកនាំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា
២៨ កញ្ញា ២០១៦

២៨ កញ្ញា ២០១៦
កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ធនាគារជាតិនៃកម្ពុជាបានរៀបចំកម្មវិធីអបអរសាទរពិធីបិទវគ្គគូលែនលើកទី៤ កម្រិតមូលដ្ឋានស្តីពី “ភាពជាអ្នកដឹកនាំ” ក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ កម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ត្រូវបានផ្តួចផ្តើមឡើងដោយ ឯកឧត្តម ទេសាភិបាល ក្នុងគោលបំណងបណ្តុះបណ្តាលសមត្ថភាពភាពជាអ្នកដឹកនាំដល់មន្ត្រីធនាគារជាតិនៃកម្ពុជា ។
