ព័ត៌មាន
កិច្ចប្រជុំ​ពិភាក្សា​ ស្តី​ពី​ការ​អនុវត្ត​ប្រតិបត្តិការ​ផ្តល់​សន្ទនីយ​ភាព​ដែល​មានការ​ធានា​ (LPCO)
១៣ តុលា ២០១៦

​នៅ​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៦​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​តំណាង​មក​ពី​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ ស្តី​ពី​ការ​អនុវត្ត​ប្រតិបត្តិការ​ផ្តល់​សន្ទនីយ​ភាព​ដែល​មានការ​ធានា​ (LPCO)​ ក្រោម​អធិបតីភាព​លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​ ។​ គោលបំណង​ នៃ​ប្រតិបត្តិការ​ LPCO​ គឺ​ដើម្បី​ ៖​ i/-​ បង្កើត​ឱ្យ​មាន​អត្រា​ប្រាក់​គោល​ (Benchmark​ rate)​ សម្រាប់​ទីផ្សារ​ដើម្បី​បម្រើ​ដល់​ការ​អនុវត្ត​គោលនយោបាយ​រូបិយ​វត្ថុ​ ii/-​ ជំរុញ​តម្រូវការ​ NCDs​ ដែល​ជា​ឧបករណ៍​ធានា​ក្នុង​ទីផ្សារ​អន្តរ​ធនាគារ​ iii/-​ ជំរុញ​និង​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ iv/-​ ជួយ​គាំទ្រ​វិស័យ​កសិកម្ម​ និង​ v/-​ រួមចំណែក​បន្ទាប​អត្រា​ការ​ប្រាក់​រៀល​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​កម្រិត​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​ ។​