២២ វិចិ្ឆកា ២០១៦
កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស បានជួបប្រជុំពិភាក្សាក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយគណៈប្រតិភូ ធនាគារកណ្តាលចិន ដឹកនាំដោយ លោក Luo Yue Hua អគ្គនាយករងសាខានៃធនាគារកណ្តាលចិនខេត្ត Guangxi ។ កិច្ចពិភាក្សាបានផ្តោតលើប្រធានបទសំខាន់ៗ ដូចជា ៖ ១/- ការទូទាត់ដោយប្រើអត្រាប្តូរប្រាក់ផ្ទាល់ ២/- កិច្ចសហប្រតិបត្តិការក្នុងទីផ្សារភាគហ៊ុនមាស ៣/- ការទូទាត់ឆ្លងដែន ៤/- យន្តការក្នុងការធ្វើសមាហរណកម្មក្រេឌីតប្យួរ៉ូកម្ពុជា-ចិន និង ៥/- លើកកម្ពស់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងស្ថាប័នទាំងពីរ ។ កិច្ចប្រជុំទ្វេភាគីនេះនឹងរួមចំណែកបន្ថែមទៀតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យចម្បងៗរវាងធនាគារកណ្តាលទាំងពីរ សំដៅអភិវឌ្ឍវិស័យធនាគារឱ្យកាន់តែរីកចម្រើនរឹងមាំ ។