ព័ត៌មាន
ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​បណ្ឌិត​ Sudhir​ Shetty​ ប្រធាន​សេដ្ឋវិទូ​ប្រចាំ​តំបន់​អាស៊ី​ខាងកើត​និង​ប៉ា​ស៊ី​ហ្វិ​ក​របស់​ធនាគារពិភពលោក​ ចូល​ជួប​សម្តែង​ការ​គួរសម​និង​ពិភាក្សា​ការងារ​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​
២៩ វិចិ្ឆកា ២០១៦

​កាលពី​ថ្ងៃ​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​បណ្ឌិត​ Sudhir​ Shetty​ ប្រធាន​សេដ្ឋវិទូ​ប្រចាំ​តំបន់​អាស៊ី​ខាងកើត​និង​ប៉ា​ស៊ី​ហ្វិ​ក​របស់​ធនាគារពិភពលោក​ ចូល​ជួប​សម្តែង​ការ​គួរសម​និង​ពិភាក្សា​ការងារ​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ដើម្បី​ជម្រាប​ជូន​ ពី​ ស្ថានភាព​សេដ្ឋកិច្ច​ ពិភពលោក​និង​តំបន់​ និង​មាន​បំណង​ស្វែង​យល់​ដឹង​ពី​វឌ្ឍនភាព​វិស័យ​ធនាគារ​ កា​រលើ​កម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ និង​គោលនយោបាយ​អា​ត្រា​ប្តូរ​ប្រាក់​ ។​ 

​ជា​ការ​ឆ្លើយ​តប​ ឯកឧត្តម​ ជា​ ចាន់​តូ​ បាន​ជម្រាប​ជូន​ភ្ញៀវ​ថា​ វិស័យ​ធនាគារ​មាន​វឌ្ឍន​ភាពរឹងមាំ​ ហើយ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដាក់​ឱ្យ​អនុវត្ត​នូវ​វិធានការ​ម៉ា​ក្រូ​និង​មីក្រូ​ប្រុង​ប្រយ័ត្ន​ និង​ពង្រឹង​ការ​ត្រួតពិនិត្យ​ ធនាគារ​ ដើម្បី​រួមចំណែក​ធានា​ឱ្យ​បាន​ស្ថិរភាព​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ។​ ទន្ទឹម​នឹង​នេះ​ រាជរដ្ឋាភិបាល​ និង​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​បន្ត​អនុវត្ត​គោលនយោបាយ​ លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ជា​បន្តបន្ទាប់​ និង​បាន​រក្សា​តម្លៃ​ប្រាក់​រៀល​ ដើម្បី​ពង្រឹង​ជំនឿ​ទុកចិត្ត​ដល់​សាធារណជន​មក​លើ​ប្រាក់​រៀល​ សំដៅ​បង្កើន​ការ​ប្រើប្រាស់​ប្រាក់​រៀល​ឱ្យ​បាន​ទូលំទូលាយ​ ។​