ព័ត៌មាន
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Luo Jun ប្រធានធនាគារ Guangxi Beibu Gulf ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅធនាគារជាតិនៃកម្ពុជា
៣០ វិចិ្ឆកា ២០១៦
៣០ វិចិ្ឆកា ២០១៦
នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Luo Jun ប្រធានធនាគារ Guangxi Beibu Gulf ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅធនាគារជាតិនៃកម្ពុជា ។ ទស្សនៈកិច្ចរបស់លោក Luo Jun ធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងការវិនិយោគនៅកម្ពុជា ដែលបច្ចុប្បន្នកំពុងទាក់ទាញយ៉ាងខ្លាំងដល់វិនិយោគគិនបរទេស ។