២៦ វិចិ្ឆកា ២០១៦
កាលពីថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកជំទាវ នាវ ច័ន្ទថាណា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានចូលរួមសន្និសីទជាន់ខ្ពស់ថ្នាក់ទេសាភិបាលស៊ាសិនលើកទី៥២ និងសិក្ខាសាលាកម្រិតខ្ពស់ ព្រមទាំងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលទេសាភិបាលស៊ាសិនលើកទី៣៦ នៅទីក្រុងណៃពិដោ ប្រទេសភូមា ។ សន្និសីទជាន់ខ្ពស់ និងសិក្ខាសាលាកម្រិតខ្ពស់ ធ្វើឡើងជាប្រចាំឆ្នាំ ហើយវាជាវេទិកាពិភាក្សានិងផ្លាល់ប្តូរយោបល់រវាងថ្នាក់ដឹកនាំធនាគារកណ្តាល និងអាជ្ញាធរ រូបិយវត្ថុ ដែលជាសមាជិកស៊ាសិន ។ ប្រធានបទសម្រាប់សន្និសីទជាន់ខ្ពស់ បានផ្តោតទៅលើក្របខណ្ឌគោលនយោបាយរូបិយវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ ស្របពេលដែលសិក្ខាសាលា កម្រិតខ្ពស់ បានពិភាក្សាទៅលើតួនាទីរបស់ធនាគារកណ្តាលក្នុងការសម្រេចបានសិ្ថរភាពហិរញ្ញវត្ថុ។