២៨ វិចិ្ឆកា ២០១៦
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ទៅចូលរួមសន្និសីទធនាគារអាស៊ានលើកទី២១ ក្រោមប្រធានបទ “ការពង្រឹងតួនាទីរបស់គ្រឹះស្ថានធនាគារនៅក្នុងតំបន់អាស៊ាន ក្នុងបរិបទរីកដុះដាលនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន” នៅទីក្រុងបាងកក ប្រទេសថៃ ។ សន្និសីទនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ប្រមូលផ្តុំគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បញ្ញត្តិករនិងអាជ្ញាធរមានសមត្ថកិច្ច អ្នកផ្តល់ប្រឹក្សាធុរកិច្ច ព្រមទាំងក្រុមហ៊ុនឯកជន ដើម្បីពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ជុំវិញបញ្ហាចម្បងៗ ចំនួន ៤ រួមមាន ៖ ការផ្តល់សេវាធនាគារឌីជីថល ការវិនិយោគនិងជួញដូរ ការផ្តល់ហិរញ្ញប្បទានចំពោះហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងការជំរុញហិរញ្ញប្បទានប្រកបដោយចីរភាព ។