ព័ត៌មាន
លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចូលរួម​កិច្ចប្រជុំ​លើក​ទី​ ១១​ នៃ​ក្រុមប្រឹក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ថ្នាក់​តំបន់​សម្រាប់​តំបន់​អាស៊ី​ នៅ​ទីក្រុង​ហុងកុង​
០២ ធ្នូ ២០១៦

​លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចូលរួម​កិច្ចប្រជុំ​លើក​ទី​ ១១​ នៃ​ក្រុមប្រឹក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ថ្នាក់​តំបន់​សម្រាប់​តំបន់​អាស៊ី​នៅ​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​ ២០១៦​ នៅ​ទីក្រុង​ហុងកុង​ ។​ ក្នុង​កិច្ចប្រជុំ​ លោក​ជំទាវ​ បាន​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ឥទ្ធិពល​នៃ​បច្ចេកវិទ្យា​ផ្នែក​ហិរញ្ញវត្ថុ​លើ​ការ​ទូទាត់​រាយ​ ដែល​បាន​លើកកម្ពស់​ បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ ការ​ប្រើប្រាស់​រូបិយ​វត្ថុ​ក្នុងស្រុក​ និង​សមាហរណកម្ម​ក្នុង​តំបន់​ ។​ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ ការ​រីក​ចម្រើន​បច្ចេកវិទ្យា​ផ្នែក​ហិរញ្ញវត្ថុ​បាន​នាំ​មក​នូវ​ហានិភ័យ​ថ្មីៗ​បន្ថែម​ទៀត​ ដែល​ទាមទារ​ឲ្យ​មានការ​ដាក់​ចេញ​បទ​ប្បញ្ញត្តិ​សម​ស្រប​ ក្នុង​ទិស​ដៅ​រក្សា​តុល្យភាព​រវាង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ ភាព​ងាយស្រួល​របស់​អតិថិជន​ និង​ស្ថិរភាព​ហិរញ្ញវត្ថុ​ ។​