១២ ធ្នូ ២០១៦
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាស្វាគមន៍ ក្នុងវគ្គបណ្តុះបណ្តាលអំពីការវាស់វែងទ្រព្យសកម្មជាទុនបម្រុង ដែល ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៦ ខែធ្នូ ឆ្នាំ២០១៦ នៅធនាគារជាតិនៃកម្ពុជា ដែលត្រូវបានរៀបចំឡើង ដោយការិយាល័យជំនួយបច្ចេកទេសរបស់ IMF សម្រាប់ប្រទេសឡាវ និងមីយ៉ាន់ម៉ា (TAOLAM) រួម សហការជាមួយនឹងធនាគារជាតិនៃកម្ពុជា ។ វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ក្នុងការពង្រឹង គុណភាពស្ថិតិវិស័យក្រៅប្រទេស និងស្ថិតិរូបិយវត្ថុនិងហិរញ្ញវត្ថុ ព្រមទាំងបង្កើនការយល់ដឹងរបស់សិក្ខាកាមអំពីវិធីសាស្ត្រចងក្រង និងវាស់វែងទ្រព្យសកម្មជាទុនបម្រុង ដែលមាន សារៈប្រយោជន៍សម្រាប់ការតាមដានការអភិវឌ្ឍសេដ្ឋកិច្ច ការរៀបចំគោលនយោបាយសេដ្ឋកិច្ច និងការវាយតម្លៃអំពីផលប៉ះពាល់នៃគោលនយោបាយទាំងនេះ ។