ព័ត៌មាន
ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​ធនាគារកណ្តាល​ឡាវ​
១២ ធ្នូ ២០១៦

​កាលពី​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៦​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​ធនាគារកណ្តាល​ឡាវ​ ។​ ឯកឧត្តម​ Somphao​ Phaysith​ ទេសាភិបាល​នៃ​ធនាគារកណ្តាល​ឡាវ​និង​ថ្នាក់ដឹកនាំ​បាន​ទទួល​បដិសណ្ឋារកិច្ច​គណៈប្រតិភូ​ធនាគារជាតិ​នៃ​កម្ពុជា​ ប្រកបដោយ​ភាព​កក់ក្តៅ​ ក្រោម​ស្មារតី​មិត្តភាព​ភាតរៈភាព​ និង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​។​ ​គណៈប្រតិភូ​នៃ​ធនាគារកណ្តាល​ទាំង​ពីរ​បាន​ពិភាក្សា​ផ្លា​ស់​ប្តូរ​យោបល់​ទៅ​លើ​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​ និង​វិស័យ​ធនាគារ​នៅ​ឆ្នាំ​២០១៦​ និង​ទស្សនវិស័យ​ខាង​មុខ​។​ ជា​លទ្ធផល​ កិច្ចប្រជុំ​នេះ​ បាន​រួមចំណែក​ពង្រឹង​និង​កំណត់​ទិស​ដៅ​កិច្ច​សហ​ប្រ​តិ​ប​ ត្តិ​ការ​កាន់តែ​ល្អ​រវាង​ធនាគារកណ្តាល​ទាំង​ពីរ​ដើម្បី​បន្ត​ផ្លាស់​ប្តូរ​ព័ត៌មាន​និង​បទ​ពិសោធន៍​ក្នុង​ការ​អនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ សម្រាប់​ជា​ប្រយោជន៍​ដល់​ធនាគារកណ្តាល​ និង​ប្រទេស​ទាំង​ពីរ​ ។​