ព័ត៌មាន
លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជាបានចូលរួមកិច្ចប្រជុំក្រុមការងារអន្តរក្រសួងរៀបចំយុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុ លើកទី ៣ នៅធនាគារជាតិនៃកម្ពុជា
១៣ ធ្នូ ២០១៦
១៣ ធ្នូ ២០១៦
លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជាបានអញ្ចើញចូលរួមកិច្ចប្រជុំក្រុមការងារអន្តរក្រសួងរៀបចំយុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុ លើកទី ៣ នៅថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៦ នៅធនាគារជាតិនៃកម្ពុជា។ កិច្ចប្រជុំនេះរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជាដោយមានកិច្ចសហការពីអង្គការ UNCDF និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួន ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យនិងតាមដានការអនុវត្តគម្រោង Making Access Possible (MAP ) ដែលជាផ្នែកមួយនៃការពង្រឹងបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។