ព័ត៌មាន
ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​ការ​ប្រលង​លើក​ទី​៩​ វគ្គ​ជំនាញ​ត្រួតពិនិត្យ​ធនាគារ​ (NBC-FSI​ Connect)​ តាម​ប្រព័ន្ធ​ Online
១៥ ធ្នូ ២០១៦

​នៅ​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៦​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​ការ​ប្រលង​លើក​ទី​៩​ វគ្គ​ជំនាញ​ត្រួតពិនិត្យ​ធនាគារ​ (NBC-FSI​ Connect)​ តាម​ប្រព័ន្ធ​ Online​ ដោយ​មានការ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​ពី​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ ហើយ​ការ​ប្រលង​នេះ​ នឹង​ធ្វើ​ឡើងជា​បន្តបន្ទាប់​រហូត​ដល់​បញ្ចប់​តាម​កម្រិត​នីមួយៗ​ នៅ​ចំពោះ​មុខ​គណៈកម្មការ​គ្រប់គ្រង​វគ្គ​ ដើម្បី​ធានា​គុណភាព​សិក្សា​ និង​ជំនឿ​ទុកចិត្ត​លើ​លទ្ធផល​ ។​ វគ្គ​ FSI​ Connect​ គឺជា​វគ្គ​បណ្ដុះបណ្ដាល​ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​ស្ថិរភាព​ហិរញ្ញវត្ថុ​ (FSI)​ ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​ត្រួតពិនិត្យ​ដល់​មន្ត្រី​ធនាគារជាតិ​ ដើម្បី​ធានា​ឱ្យ​បាន​ប្រសិទ្ធភាព​ ក្នុង​ការ​ត្រួតពិនិត្យ​ប្រព័ន្ធ​ធនាគារ​ឱ្យ​មាន​សុខភាព​ល្អ​រឹង​មាំ​។​