ព័ត៌មាន
ឯកឧត្តម​ ស៊ុំ​ ស​ន្និ​សិទ្ធ​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ និង​ថ្លែង​សុន្ទរកថា​បើក​ក្នុង​សិក្ខាសាលា​ ស្តី​ពី​ "​ការ​បង្កើត​ម៉ូ​ឌែ​ល​សម្រាប់​ការ​វិភាគ​ម៉ាក្រូសេដ្ឋកិច្ច​ និង​ការ​ព្យាករ​អតិផរណា​នៅ​កម្ពុជា​"
១៦ ធ្នូ ២០១៦

​នៅ​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៦​ ឯកឧត្តម​ ស៊ុំ​ ស​ន្និ​សិទ្ធ​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ និង​ថ្លែង​សុន្ទរកថា​បើក​ក្នុង​សិក្ខាសាលា​ ស្តី​ពី​ "​ការ​បង្កើត​ម៉ូ​ឌែ​ល​សម្រាប់​ការ​វិភាគ​ម៉ាក្រូសេដ្ឋកិច្ច​ និង​ការ​ព្យាករ​អតិផរណា​នៅ​កម្ពុជា​"​ ។​ សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​រួម​គ្នា​លើ​ការ​បង្កើត​ម៉ូ​ឌែ​ល​ខាងលើ​ រវាង​ក្រុមការងារ​ស្រាវជ្រាវ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ និង​សាកលវិទ្យាល័យ​ Yonsei​ ក្រោម​ជំនួយ​បច្ចេកទេស​នៃ​កម្មវិធី​ភាព​ជា​ដៃគូ​ផ្តល់​ចំណេះដឹង​របស់​ធនាគារកណ្តាល​កូរ៉េ​ ។​