ព័ត៌មាន
ធនាគារជាតិនៃកម្ពុជាបានរៀបចំពីធីបើកវគ្គបណ្តុះបណ្តាល NBC-FSI Connect ជំនាន់ទី២ សម្រាប់ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃកម្ពុជា
២៩ ធ្នូ ២០១៦
២៩ ធ្នូ ២០១៦
កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៦ ធនាគារជាតិនៃកម្ពុជាបានរៀបចំពីធីបើកវគ្គបណ្តុះបណ្តាល NBC-FSI Connect ជំនាន់ទី២ សម្រាប់ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃកម្ពុជា។ វគ្គបណ្តុះបណ្តាលតាមរបៀបថ្មីនេះ ត្រូវបានរៀបចំឡើងស្របតាមដំណាក់កាលអភិវឌ្ឍន៍រីកចម្រើននៃសេដ្ឋកិច្ចជាតិ ការប្រែប្រួលនៃស្ថាបត្យកម្មហិរញ្ញវត្ថុអន្តរជាតិ និងស្របពេលដែលធនាគារកណ្តាល និងគ្រឹះស្ថានហិរញ្ញវត្ថុសាធារណៈនៅលើពិភពលោក ដែលបច្ចុប្បន្នមានជាង ៣០០ ស្ថាប័នបានកំពុងបណ្តុះបណ្តាលមន្រ្តីរបស់ខ្លួនប្រមាណជាង ១០.០០០រូប តាមរយៈកម្មវិធីនេះ ក្នុងនោះមានមន្រ្តីបុគ្គលិកធនាគារជាតិនៃកម្ពុជាចំនួន ២៣៧រូបកំពុងសិក្សាកម្មវិធីនេះផងដែរ។ វគ្គបណ្តុះបណ្តាលមានសារៈសំខាន់ សម្រាប់ពង្រឹងសមត្ថភាពការងារមន្រ្តីត្រួតពិនិត្យ និងបញ្ញត្តិករធនាគារជាតិនៃកម្ពុជា ។