ព័ត៌មាន
សន្និសីទ​អំពី​ ហិរញ្ញប្បទាន​លើ​ការ​លក់​គណនី​ត្រូវ​ទទួល​អន្តរជាតិ​ ជ្រោមជ្រែង​អ្នក​នាំ​ចេញ​នាំ​ចូល​កម្ពុជា​រក​ទីផ្សារ​បន្ថែម​
១០ កុម្ភៈ ២០១៧

នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ លោក​ រ័​ត្ន​ សុវណ្ណ​នរៈ​ អគ្គនាយក​ត្រួតពិនិត្យ​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​បើក​សន្និសីទ​  ស្តី​ពី​ “​ហិរញ្ញប្បទាន​លើ​ការ​លក់​គណនី​ត្រូវ​ទទួល​អន្តរជាតិ​”​ នៅ​សណ្ឋាគារ​ ឡឺ​រ៉ូ​យ៉ា​ល់​ ។​ សន្និសីទ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ចែករំលែក​ចំណេះដឹង​ដល់​និយ័ត​ករ​ អ្នក​រៀបចំ​គោលនយោបាយ​ ធនាគារពាណិជ្ជ​ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ អ្នក​នាំ​ចេញ​នាំ​ចូល​ សមាគម​ពាណិជ្ជកម្ម​ និង​អ្នក​ផ្តល់​សេវាកម្ម​ទាក់ទង​ផ្សេង​ទៀត​ អំពី​បទ​ពិសោធន៍​ទីផ្សារ​អន្តរជាតិ​ ការ​ពង្រឹង​បណ្តាញ​ទំនាក់ទំនង​ និង​ការ​យល់​ដឹង​អំពី​ឧស្សាហកម្ម​ “​រញ្ញ​ប្ប​ទាន​លើ​ការ​លក់​គណនី​ត្រូវ​ទទួល​”​ ។​