២៥ កុម្ភៈ ២០១៧
បរិមាណឥណទានតាមខេត្ត និងស្រុក
ប្រភព៖ ទិន្ន័យរបស់ក្រុមហ៊ុនក្រេឌីតប៉្យួរូកម្ពុជា (CBC) ក្នុងឆ្នាំ២០១៦ |
យោងតាមរបាយការណ៍ការិយាល័យឥណទានកម្ពុជា ទីប្រជុំជនធំៗ ជាកន្លែងប្រមូលផ្តុំឥណទានច្រើនជាងគេ ។ ការឱ្យខ្ចីសរុបនៅភ្នំពេញមានចំនួនលើសពី ១ប៊ីលានដុល្លារអាមេរិក និងបណ្តាខេត្តមួយចំនួនផ្សេងទៀត ដូចជា ខេត្តកំពង់ចាង កណ្តាល ត្បូងឃ្មុំ សៀមរាប និងបាត់ដំបង ដែលមានបរិមាណឥណទានចន្លោះពី ៧០០ លានដុល្លារអាមេរិក ទៅ ១ប៊ីលានដុល្លារអាមេរិក ។
ចំនួនអតិថិជនដែលទទួលបានឥណទានតាមខេត្ត និងស្រុក
ប្រភព៖ ទិន្ន័យរបស់ក្រុមហ៊ុនក្រេឌីតប៉្យួរូកម្ពុជា (CBC) ក្នុងឆ្នាំ២០១៦ |
ចំនួនអតិថិជនដែលទទួលបានឥណទានច្រើនជាងគេគឺរាជធានីភ្នំពេញ ដែលមានអតិថិជនច្រើនជាង ២០០.០០០ នាក់ និង ខេត្តកណ្តាល ដែលមានអតិថិជន ចន្លោះពី ១៥០,០០១ នាក់ ដល់ ២០០.០០០ នាក់ ។ បន្ទាប់ពីនេះ រួមមាន ខេត្តកំពង់ស្ពឺ សៀមរាប កំពង់ចាមព្រៃវែង តាកែវ កំពង់ធំ និង បាត់ដំបង ដែលមានអ្នកខ្ចីចន្លោះពី ១០០.០០១ នាក់ ដល់ ១៥០.០០០ នាក់ ។
ការបែងចែកឥណទានមិនដំណើរការតាមខេត្ត
ប្រភព៖ ទិន្ន័យរបស់ក្រុមហ៊ុនក្រេឌីតប៉្យួរូកម្ពុជា (CBC) ក្នុងឆ្នាំ២០១៦ |
ចំពោះគុណភាពឥណទាន ឃើញថា រាជធានីភ្នំពេញ ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនៈគីរី និងកោះកុង មានឥណទានមិនដំណើការខ្ពស់ជាងគេ ជាមួយនឹងអត្រាធំជាង ១,៥១% ខណៈដែលខេត្តកណ្តាល បាត់ដំបង បន្ទាយមានជ័យ និង ស្វាយរៀង មានអត្រាឥណទានមិនដំណើការចន្លោះពី ១,០១% ទៅ ១,៥០% ប៉ុណ្ណោះ ។
ករណីសិក្សាអំពីខេត្តស្វាយរៀង
ប្រភព៖ ទិន្ន័យរបស់ក្រុមហ៊ុនក្រេឌីតប៉្យួរូកម្ពុជា (CBC) ខែមករា ឆ្នាំ២០១៧ |
- ចំនួនប្រជាជន ៦០១.០៩០ នាក់ (ជំរឿនឆ្នាំ២០១៣)
- ចំនួនប្រជាជនមានអាយុលើសពី១៨ឆ្នាំ មាន ៣៨២.២៩៧ នាក់
- ចំនួនគ្រួសារ ១៣៦,១៥៧ គ្រួសារ
- ចំនួនស្រុក ៨ ស្រុក
- ចំនួនឥណទានសរុប ២៦៧ លានដុល្លារអាមេរិក
- ចំនួនអ្នកខ្ចី ៨៧.៨២៨ នាក់
- ចំនួនគណនី ១១០.១៣៧ គណនី
- ទំហំឥណតទានជាមធ្យម ៣.០៧៣ ដុល្លារអាមរិក
- ឥណទានមិនដំណើរការ ១,២៦%
- អតិថិជនដែលខ្ចីពី ១គ្រឹះស្ថាន មាន ៨៥,០៨%
- អតិថិជនដែលខ្ចីពី ២គ្រឹះស្ថាន មាន ១២,៣៩%
- អតិថិជនដែលខ្ចីពី ៣គ្រឹះស្ថាន មាន ២,២៨%
- អតិថិជនដែលខ្ចីលើសពី ៣គ្រឹះស្ថាន មាន ០,២៤%
- ៦៥% នៃចំនួនគ្រួសារទូទាំងខេត្ត បានទទួលឥណទានពី គ្រឹះស្ថានហិរញ្ញវត្ថុ (ដោយសន្មត់ថាក្នុង១ គ្រួសារមានមនុស្សតែម្នាក់គត់ ដែលអាចទទួលបានឥណទាន)
- ២៣% នៃចំនួនប្រជាជនដែលមានអាយុលើសពី ១៨ ឆ្នាំ ទទួលបានឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុ ។