ព័ត៌មាន
អនុស្សរណៈ​យោគយល់​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ទាក់ទង​នឹង​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​រវាង​​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ និង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​មី​យ៉ា​ន់​ម៉ា​
២៦ មេសា ២០១៧

​កាលពី​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០១៧​ អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ និង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​មី​យ៉ា​ន់​ម៉ា​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ទាក់ទង​នឹង​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ នៅ​ទីក្រុង​យ៉ាំ​ង​ហ្គូ​ន​ ប្រទេស​មី​យ៉ា​ន់​ម៉ា​ ។​ 

​ដោយ​យល់​ឃើញ​ពី​អត្ថប្រយោជន៍​នៃ​ការ​រឹតចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​  និង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​មី​យ៉ា​ន់​ម៉ា​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ទាក់ទង​នឹង​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ក្នុង​គោលបំណង​ពង្រឹង​និង​ពង្រីក​កិច្ចសហការ​អន្តរជាតិ​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ ក្នុង​ការ​ស្វែងរក​ ទប់ស្កាត់​ និង​លុប​បំបាត់​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​  ។

​ពិធី​ចុះហត្ថលេខា​នេះ​ គឺជា​ការ​ចុះហត្ថលេខា​លើក​ទី​១៦​ ដែល​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​ជាមួយ​សម​ភាគី​បរទេស​ រួម​មាន​ ប្រទេស​ម៉ា​ឡេ​ស៊ី​ បង់​ក្លា​ដែ​ស​ ស្រី​លង្កា​ ជប៉ុន​ សាធារណរដ្ឋ​កូរ៉េ​ វៀតណាម​ ថៃ​ ឡាវ​ ឥណ្ឌូ​ណេ​ស៊ី​ អូស្ត្រាលី​ សហព័ន្ធ​រុ​ស្ស៉ី​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ សិង្ហ​បុរី​ ន័​រ​វែ​ស​ និង​អ៊ី​ស្រា​អែ​ល​ នា​ពេល​កន្លង​មក​។​