ព័ត៌មាន
ជំនួបរវាងធនាគារជាតិនៃកម្ពុជានិងមជ្ឈមណ្ឌលដៃគូហិរញ្ញវត្ថុសកល (GLOPAC)
០៩ ឧសភា ២០១៧
០៩ ឧសភា ២០១៧
នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឲ្យលោក Kosuke ITO នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលដៃគូហិរញ្ញវត្ថុសកល (GLOPAC) របស់ភ្នាក់ងារសេវាហិរញ្ញវត្ថុជប៉ុន និងក្រុមការងារ ជួបពិភាក្សាការងារ។ គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាអំពីស្ថានភាពបច្ចុប្បន្នរបស់ GLOPAC, ការរៀបចំកម្មវិធីមិត្តភាព និងបណ្តាញអតិតសិស្សដែលបានបញ្ចប់ការសិក្សានៅមជ្ឈមណ្ឌលនេះ និងបញ្ហាប្រឈមក៏ដូចជាការពង្រឹងកម្មវិធី GLOPAC ឲ្យកាន់តែមានប្រសិទ្ធភាព។ គួរបញ្ជាក់ផងដែរថា មកទល់បច្ចុប្បន្ន មានមន្ត្រីធនាគារជាតិនៃកម្ពុជាចំនួន ៤រូប បានទទួលការបណ្តុះបណ្តាលពីមជ្ឈមណ្ឌលនេះ។