ព័ត៌មាន
ជំនួប​រវាង​ធនាគារជាតិ​នៃ​កម្ពុជា​និង​ជំនាញការ​នៃ​មូលនិធិ​រូប​បិ​យ​វត្ថុ​អន្តរជាតិ​
១៦ ឧសភា ២០១៧

​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៧​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ទទួល​ជួប​ក្រុម​ជំនាញការ​នៃ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF)​ ដែល​ដឹកនាំ​ដោយ​លោក​ Romain​ Veyrune​ សេដ្ឋវិទូរ​ជាន់ខ្ពស់​របស់​ IMF​ ដែល​មក​បំពេញបេសកកម្ម​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​១៦-២៥​ ខែឧសភា​ ឆ្នាំ​២០១៧​។​ គោលបំណង​នៃ​បេសកកម្ម​នេះ​ គឺ​ដើម្បី​ជួយ​វិភាគ​ពី​ស្ថានភាព​ដុល្លា​រូប​នី​យ​កម្ម​នៅ​កម្ពុជា​ និង​រៀបចំ​គោលនយោបាយ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ឱ្យ​បាន​ទូលំទូលាយ​ ។​ ការ​លើកកម្ពស់​ប្រាក់​រៀល​ជា​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​ពង្រឹង​ប្រសិទ្ធភាព​គោលនយោបាយ​រូបិយ​វត្ថុ​ លើក​ស្ទួយ​អធិបតេយ្យភាព​ផ្នែក​រូបិយ​វត្ថុ​ និង​មោទនភាព​ជាតិ​។​