ព័ត៌មាន
ជំនួបរវាងធនាគារជាតិនៃកម្ពុជានិងធនាគារអភិវឌ្ឍអាស៊ី
១៦ ឧសភា ២០១៧
១៦ ឧសភា ២០១៧
នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Hiroyuki Aoki ជំនាញការជាន់ខ្ពស់ផ្នែកវិស័យហិរញ្ញវត្ថុនៃធនាគារអភិវឌ្ឍន៍អាស៊ី។ ជំនួបនេះបានពិភាក្សាពីវឌ្ឍនភាពនៃសកម្មភាពគោលនយោបាយក្រោមអនុកម្មវិធីទី២ និងជំនួយបច្ចេកទេសក្រោមកម្មវិធីអភិវឌ្ឍន៍បរិយាប័ន្នវិស័យហិរញ្ញវត្ថុ។ គួររំឭកថា ធនាគារអភិវឌ្ឍន៍អាស៊ីបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារនៅកម្ពុជា ជាពិសេសបានជួយបង្កើតយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរយៈពេលវែង ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០ មក។