២៣ ឧសភា ២០១៧
កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃ កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ “បាគង៣” កម្រិតមូលដ្ឋានស្ដីពី ការត្រួតពិនិត្យធនាគារ។ វគ្គនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងបណ្តុះបណ្តាលជំនាញត្រួតពិនិត្យ ធនាគារដល់មន្ត្រីមកពីស្តាក់ការកណ្តាល និងសាខារាជធានី-ខេត្ត ដែលមានចំនួនសរុប ប្រមាណ ៤៧រូប។ គួរបញ្ជក់ថា ការត្រួតពិនិត្យធនាគារគឺជាភារកិច្ចចម្បងរបស់ធនាគារ កណ្ដាល ហើយតាមរយៈយន្តការនៃការត្រួតពិនិត្យនេះទើបធ្វើឲ្យធនាគារកណ្ដាលអាចសម្រេច គោលដៅចម្បងរបស់ខ្លួនក្នុងការពង្រឹងស្ថិរភាពនៃប្រពន្ធ័ធនាគារ និងកាត់បន្ថយនូវហានិភ័យ នៃការដួលរលំធនាគារបាន។ ដូច្នេះ ការពង្រឹងសមត្ថភាពជំនាញរបស់មន្ត្រីធនាគារជាតិនៃ កម្ពុជាគឺជាកត្តាចាំបាច់ដែលថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាតែងយកចិត្តទុកដាក់។