ព័ត៌មាន
លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​គោលការណ៍​ការពារ​អតិថិជន​
០២ មិថុនា ២០១៧

នា​ថ្ងៃ​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០១៧​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​គោលការណ៍​ការពារ​អតិថិជន​ ឆ្នាំ​២០១៧​ ក្រោម​ប្រធានបទ​ "​ដំណើរការ​ឆ្ពោះទៅ​កាន់​វិញ្ញាបនបត្រ​គោលការណ៍​ការពារ​អតិថិជន​កំណែ​ថ្មី​ ២.០"​ ដែល​បាន​រៀបចំ​ឡើង​ ដោយ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ ។​ សិក្ខាសាលា​នេះ​គឺជា​ផ្នែក​មួយ​នៃ​គោលការណ៍​ Smart​ Campaign​ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​ទីភ្នាក់ងារ​អភិវឌ្ឍ​ប្រទេស​បារាំង​ ដែល​បាន​ជំរុញ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អនុវត្ត​ តម្លាភាព​ពេញលេញ​ក្នុង​ការ​កំណត់​អត្រា​ការ​ប្រាក់​និង​លក្ខខណ្ឌ​ផលិតផល​ហិរញ្ញវត្ថុ​ ទារបំណុល​ប្រកបដោយ​ ស្តង់ដារ​សីលធម៌​ និង​ផ្តល់​ឲ្យ​អតិថិជន​នូវ​មធ្យោបាយ​ក្នុង​ការ​តវ៉ា​ ។​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ បាន​លើក​ ទឹកចិត្ត​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អនុវត្ត​តាម​គោលការណ៍​ Smart​ Campaign​ នេះ​បន្ថែម​ពីលើ​បទ​ប្បញ្ញត្តិ​ ការពារ​អតិថិជន​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ហើយ​ធនាគារជាតិ​នៃ​កម្ពុជា​នឹង​បន្ត​ផ្សព្វផ្សាយ​លើកកម្ពស់​ការ​ យល់​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​បន្ថែម​ប្រសិទ្ធិ​ភាព​កិច្ច​ការពារ​អតិថិជន​ហិរញ្ញវត្ថុ​នេះ​ ។​