ព័ត៌មាន
លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ជា​វាគ្មិន​កិត្តិយស​ ក្នុង​កិច្ចប្រជុំ​សភា​ធុរកិច្ច​អន្តរជាតិ​លើក​ទី​១​ ប្រចាំឆ្នាំ​២០១៧
០៧ មិថុនា ២០១៧

​កាលពី​ថ្ងៃ​ពុធ​ ទី​៧​ ខែមិថុនា​ ឆ្នាំ​២០១៧​ លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​កិត្តិយស​ ក្នុង​ឱកាស​កិច្ចប្រជុំ​សភា​ធុរកិច្ច​អន្តរជាតិ​លើក​ទី​១​ ប្រចាំឆ្នាំ​២០១៧​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ភ្នំពេញ​។​ ឆ្លៀត​ក្នុង​ឱកាស​នោះ​ លោក​ជំទាវ​បាន​ធ្វើ​បទឧទ្ទេសនាម​អំពី​តួនាទី​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ផលវិបាក​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​រូបិយ​វត្ថុ​នៅ​ក្នុង​សេដ្ឋកិច្ច​ដុល្លា​រូប​នី​យ​កម្ម​។​ លោក​ជំទាវ​ក៏​បាន​សង្កត់ធ្ងន់​ផង​ដែរ​ទៅ​លើ​សារៈសំខាន់​នៃ​ការ​ប្រើប្រាស់​រូបិយ​វត្ថុ​ជាតិ​ ។​



ចុចត្រង់នេះទាញយកឯកសារ