ព័ត៌មាន
លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ ធនាគារជាតិ​នៃ​កម្ពុជា​ អញ្ជើញ​ចូលរួម​ជា​វាគ្មិន​កិត្តិយស​ក្នុង​វេទិកា​អាស៊ាន​ស្តី​ពី​ ការ​ជំរុញ​សហគ្រិនភាព​របស់​ស្ត្រី​
០៩ មិថុនា ២០១៧


​កាលពី​ថ្ងៃ​ទី​៩​ ខែមិថុនា​ ឆ្នាំ​២០១៧​ លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​កិត្តិយស​ក្នុង​វេទិកា​អាស៊ាន​ស្តី​ពី​ ការ​ជំរុញ​សហគ្រិនភាព​របស់​ស្ត្រី​ ក្រោម​ប្រធានបទ​ "​ការ​កែប្រែ​ឳ​កាស​នៃ​ភាព​ជោគជ័យ​គឺជា​ការ​កែប្រែ​សង្គម​"​ ដែល​រៀបចំ​ដោយ​ គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គម​សម្រាប់​តំបន់​អាស៊ី​និង​ប៉ា​ស៉ី​ហ្វិ​ក​របស់​អង្គការសហប្រជាជាតិ​ សហការ​ជាមួយ​វិទ្យាស្ថាន​សម្រាប់​ភាព​ជា​អ្នកដឹកនាំ​សង្គម​របស់​ប្រទេស​សិង្ហ​បុរី​ និង​អង្គភាព​ Goldman​ Sachs​ (​យុទ្ធនាការ​ស្ត្រី​ ១​ម៉ឺន​នាក់​)​ នៅ​ប្រទេស​សិង្ហ​បុរី​។​ វេទិកា​នេះ​មាន​គោលបំណង​ផ្លាស់​ប្តូរ​ចំណេះដឹង​និង​បទ​ពិសោធន៍​អំពី​ការ​ចូលរួម​ផ្នែក​សេដ្ឋកិច្ច​ ជា​ពិសេស​ ផ្តោត​លើ​សហគ្រិន​ជា​ស្ត្រី​ក្នុង​តំបន់​អាស៊ាន​។​ ​តំណាង​ស្ត្រី​កម្ពុជា​ទូ​ទាំង​ប្រទេស​ លោក​ជំទាវ​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​តុមូល​ជាន់ខ្ពស់​អំពី​ ការ​បើកចំហ​សក្តានុពល​ភាព​របស់​សហគ្រិន​ជា​ស្ត្រី​នៅ​ក្នុង​អាស៊ាន​។​