ព័ត៌មាន
លោកជំទាវ ជា សិរី អញ្ជើញចូលរួមជាចៅក្រមដាក់ពិន្ទុក្នុងវេទិកាជជែកដេញដោលតស៊ូមតិរបស់គម្រោង The Perspectives Cambodia
១១ មិថុនា ២០១៧
១១ មិថុនា ២០១៧
លោកជំទាវ ជា សិរី កាលពីព្រឹកថ្ងៃទី១១ មិថុនា បានចូលរួមជាចៅក្រមដាក់ពិន្ទុក្នុងវេទិកាជជែកដេញដោលតស៊ូមតិ លើប្រធានបទ "ការខ្ចីបំណុលពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋបានជះឥទ្ធិពលអាក្រក់លើអនាគតសេដ្ឋកិច្ចកម្ពុជា" ដែលរៀបចំឡើងនៅវិទ្យាស្ថានជាតិអប់រំ ដោយក្រុមនិស្សិតនៃគម្រោង The Perspectives Cambodia ។ វេទិកាជជែកដេញដោលតស៊ូមតិនេះ មានការចូលរួមពីនិស្សិតមកពីសាកលវិទ្យាល័យច្រើនផ្សេងគ្នា និងត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់ការសម្តែងមតិ ចែកចាយព័ត៌មានប្រកបដោយគុណភាព និងលើកទឹកចិត្តការពិភាក្សាដែលផ្អែកលើភ័ស្តុតាងជាក់ស្តែងក្នុងចំណោមយុវវ័យជំនាន់ក្រោយ ។