ព័ត៌មាន
អបអរសាទរ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៧ របស់ធនាគារជាតិនៃកម្ពុជា
២២ កក្កដា ២០១៧
២២ កក្កដា ២០១៧
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជារៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងមានមន្ត្រី-បុគ្គលិកមកពីស្នាក់ការកណ្តាល និងបណ្តាសាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត ដែលមានចំនួនប្រមាណ ១២០០នាក់។ ថ្លែងក្នុងឱកាសបើកអង្គសន្និបាតនេះ ឯកឧត្តម ទេសាភិបាល ជម្រាបជូនអំពីស្ថានភាពនិងទស្សនវិស័យកំណើនសេដ្ឋកិច្ចកម្ពុជា និងលទ្ធផលចម្បងៗដែលធនាគារជាតិនៃកម្ពុជា សម្រេចបាន។