ព័ត៌មាន
វគ្គ​បណ្តុះបណ្តាល​ ស្តី​ពី​ ការ​វិភាគ​ និង​គោលនយោបាយ​ម៉ា​ក្រូ​ប្រុង​ប្រយ័ត្ន​
២៤ កក្កដា ២០១៧

កាលពី​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៧​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អ​ញ្ចើ​ញ​ ចូលរួម​ជា​អធិបតីភាព​បើក​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ខ្លី​ ស្តី​ពី​ ការ​វិភាគ​ និង​គោលនយោបាយ​ម៉ា​ក្រូ​ប្រុង​ប្រយ័ត្ន​ ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​ ២៤-២៨​ ខែកក្កដា​ ឆ្នាំ​២០១៧​ ដែល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​សហការ​ជាមួយនឹង​មជ្ឈមណ្ឌល​ស៊ា​សិន​។​ វគ្គ​នេះ​មាន​គោលបំណង​អភិវឌ្ឍ​សមត្ថភាព​ចំណេះដឹង​មន្ត្រី​ ជំនាញ​នៃ​ធនាគារកណ្តាល​ ជា​ពិសេស​មន្ត្រី​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ត្រួតពិនិត្យ​ធនាគារ​ និង​ស្ថិរភាព​ហិរញ្ញវត្ថុ​ ដែល​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​រួមចំណែក​ទប់ស្កាត់​ហានិភ័យ​នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​ ដែល​អាច​កើតឡើង​ដោយសារ​ភាព​មិន​ប្រាកដប្រជា​នៃ​ហិរញ្ញវត្ថុ​សកល​។​