ព័ត៌មាន
លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ Hiroyuki​ Aoki​ ជំនាញការ​ជាន់ខ្ពស់​ផ្នែក​វិស័យ​ហិរញ្ញវត្ថុ​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​
២៥ កក្កដា ២០១៧

​កាលពី​ថ្ងៃ​ទី​ ២៥​ ខែកក្កដា​ ឆ្នាំ​២០១៧​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ Hiroyuki​ Aoki​ ជំនាញការ​ជាន់ខ្ពស់​ផ្នែក​វិស័យ​ហិរញ្ញវត្ថុ​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​ ។​ កិច្ចប្រជុំ​នេះ​មាន​គោលបំណង​បន្ត​ពិភាក្សា​ពី​វ​ឌ្ឍ​ភាព​នៃ​សកម្មភាព​គោលនយោបាយ​ក្រោម​អនុ​កម្មវិធី​ទី​២​ និង​ជំនួយ​បច្ចេកទេស​ក្រោម​កម្មវិធី​អភិវឌ្ឍន៍​បរិ​យា​ប័ន្ន​វិស័យ​ហិរញ្ញវត្ថុ​។​ រយៈពេល​កន្លង​មក​ ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​ជួយ​បង្កើត​និង​ធ្វើ​បច្ចុប្បន្ន​កម្ម​យុទ្ធសាស្ត្រ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ ដែល​បច្ចុប្បន្ន​ យុទ្ធសាស្ត្រ​នេះ​ធ្វើ​ឡើង​សម្រាប់​ឆ្នាំ​២០១៦-២០២៥​។​ ផ្អែក​លើ​យុទ្ធសាស្ត្រ​នេះ​ ធនាគារអភិវឌ្ឍន៍អាស៊ី​ក៏​ដូច​ជា​ដែ​គូ​អភិវឌ្ឍន៍​នានា​ បាន​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ ដែល​ក្នុង​នោះ​ធនាគារជាតិ​នៃ​កម្ពុជា​ដើរ​ តួនាទី​ជា​ស្ថាប័ន​ប្រតិបត្តិ​។​