ព័ត៌មាន
លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​ចូលរួម​សន្និសីទ​ស្តី​ពី​ "​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ប្រឆាំង​ ក្រដាសប្រាក់​ក្លែងក្លាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ទ្បា​វ​ និង​វៀតណាម​"​ នៅ​ទីក្រុង​ហាណូយ​
២៨ កក្កដា ២០១៧

​កាលពី​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៧​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​ធនាគារជាតិ​នៃ​កម្ពុជា​ ដោយ​មានការ​ចូលរួម​ពី​តំណាង​អគ្គស្នងការ​នគ​បាល​ជាតិ​កម្ពុជា​ និង​តំណាង​ស្ថាន​ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ទីក្រុង​ហាណូយ​ ដើម្បី​ចូលរួម​សន្និសីទ​ស្តី​ពី​ "​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ប្រឆាំង​ ក្រដាសប្រាក់​ក្លែងក្លាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ទ្បា​វ​ និង​វៀតណាម​"​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​។​ សន្និសីទ​នេះ​ មាន​គោលបំណង​ចែករំលែក​បទ​ពិសោធន៍​ និង​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​រវាង​ប្រទេស​ទាំង​បី​ក្នុង​កិច្ចការ​ប្រឆាំង​ក្រដាសប្រាក់​ក្លែងក្លាយ​។​