ព័ត៌មាន
ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​បទឧទ្ទេសនាម​ ដល់​និស្សិត​ថ្នាក់​ប្រកាសនីយបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ធនាគារ​ឆ្នាំ​ទី​២​ ជំនាន់​ទី​២៥​ នៃ​មណ្ឌល​សិក្សា​បច្ចេកទេស​ធនាគារ​ចំនួន​៨៩​នាក់​ ដែល​នឹង​ត្រូវ​បញ្ចប់​ការ​សិក្សា​នា​ពេល​ខាង​មុខ​
២៧ កក្កដា ២០១៧

កាលពី​ថ្ងៃ​ទី​២៧-២៨​ ខែកក្កដា​ ឆ្នាំ​២០១៧​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​បទឧទ្ទេសនាម​ ដល់​និស្សិត​ថ្នាក់​ប្រកាសនីយបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ធនាគារ​ឆ្នាំ​ទី​២​ ជំនាន់​ទី​២៥​ នៃ​មណ្ឌល​សិក្សា​បច្ចេកទេស​ធនាគារ​ចំនួន​៨៩​នាក់​ ដែល​នឹង​ត្រូវ​បញ្ចប់​ការ​សិក្សា​នា​ពេល​ខាង​មុខ​។​ វាគ្មិន​កិត្តិយស​ដែល​បាន​អញ្ជើញ​ផ្តល់​បទឧទ្ទេសនាម​មាន​៖​ លោក​ជំទាវ​ ស្រី​ ស៊ី​យុ​ត​ អគ្គពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា​ ផ្តល់​បទឧទ្ទេសនាម​ ស្តី​ពី​ អភិបាលកិច្ច​ និង​សវន​កម្ម​ផ្ទៃក្នុង​ លោក​ជំទាវ​ សាយ​ សំអាត​ អគ្គលេខាធិការ​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ធនាគារជាតិ​នៃ​កម្ពុជា​ ផ្តល់​បទឧទ្ទេសនាម​ ស្តី​ពី​ ក្របខ័ណ្ឌ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ ភេរវកម្ម​ និង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​ និង​លោក​ អ៊ូ​ ចាន់​តារា​ អគ្គលេខាធិការ​ធនាគារជាតិ​នៃ​កម្ពុជា​ ផ្តល់​បទឧទ្ទេសនាម​ ស្តី​ពី​ គណនេយ្យ​ ធនាគារកណ្តាល​ និង​គោលនយោបាយ​។​