០៤ សីហា ២០១៧
នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជាបានរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ការងាររវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលថៃ ក្រោមអធិបតីភាពរបស់ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Somboon Chitphentom ឧបការីទេសាភិបាលធនាគារកណ្តាលថៃ។
ប្រធានបទនៃការផ្លាស់ប្តូរបទពិសោធន៍មាន៖ i/- តួនាទីធនាគារកណ្តាលជាអ្នកខ្ចីលុយចុងក្រោយ ii/- យន្តការដោះស្រាយវិបត្តិ និង iii/- គម្រោងការពារប្រាក់បញ្ញើ។ តាមរយៈសិក្ខាសាលានេះមន្ត្រីជំនាញធនាគារជាតិនៃកម្ពុជាបានបង្កើនចំណេះលើការងារខាងលើសម្រាប់ពង្រឹងសមត្ថភាពការងារ និងជាបទពិសោធន៍ដល់ធនាគារជាតិនៃកម្ពុជា និងបង្កើតគម្រោងការពារប្រាក់បញ្ញើអតិថិជននាពេល ខាងមុខដ៏ខ្លី។
គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជានិងធនាគារកណ្តាលថៃទាំងពីរបានពង្រឹងពង្រីកកិច្ចសហ ប្រតិបត្តិការល្អប្រសើរដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដែលមានប្រយោជន៍ដល់ធនាគារកណ្តាល។